Monaco បានយកឈ្នះ Paris Saint-Germain ដោយលទ្ធផល​ 3:2 នៅក្នុងទឹកដី Stade Louis II កាលពីយប់មិញ

admin

​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​មែន ដែល​ក្រុម Monaco ​អាច​យក​ឈ្នះ​លើ​ក្រុម PSG ​បាន​ក្នុង​លទ្ធផល ៣-២ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​បារាំង Ligue 1 ​កាល​ពី​យប់មិញ​នេះ​។

ក្រុម​អ្នក​មាន​បារាំង PSG ​បាន​នាំ​មុខ​លើ​ក្រុម Monaco ​បាន​ដល់​ទៅ​២​គ្រាប់​មុន​ឯ​ណោះ ដោយ Mbappe ​ធ្វើ​បាន​សម្រេច​ទាំង​ពីរ​នៅ​នាទី​២៥ ​និង​៣៧។ ​យ៉ាងណាមិញ Monaco ​នៅ​តែ​អាច​រក​គ្រាប់​បាល់​តាម​ពី​ក្រោយ​បាន​វិញ​ដដែល ​ដោយ Volland ​ដាក់​បាន​២​គ្រាប់​វិញ​នៅ​នាទី​៥២​និង​៦៥។ ​១​គ្រាប់​ចុង​ក្រោយ​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​៨៤​នោះ ​ធ្វើ​បាន​សម្រេច​ដោយ Fabregas ​ជា​បាល់​ប៉េណាល់ទី។ ​ចប់​ការ​ប្រកួត Monaco ​ឈ្នះ​ក្នុង​លទ្ធផល ​៣-២។

​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ បាន​ធ្វើ​ឱ្យ​ក្រុម Monaco ​ឡើង​ដល់​លេខ​២​ក្នុង​តារាង ​ដោយ​មាន​២០​ពិន្ទុ​ឆ្លង​កាត់​១១​ប្រកួត ​ស្រប​ពេល​ក្រុម PSG ​វិញ​មាន​២៤​ពិន្ទុ ​ឈរ​នៅ​លេខ​១​ដដែល៕ប្រភព Dailymail

Next Post

Philippe Coutinho​ អាចនឹងបង្ហាញការប្រកួតទល់នឹងក្រុម Atletico Madrid​​ បាននៅរាត្រីនេះ

ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho ​នឹង​អាច​ចូល​លេង​បាន​វិញ​ហើយ​ឱ្យ​ក្រុម FC Barcelona ​នៅ​រាត្រី​នេះ ​ប៉ះ​ជាមួយ​ក្រុម Atletico Madrid ​ពាន​រង្វាន់ La Liga ​។