Eden Hazard នឹង​ Militao បានជាសេះស្បេីយពីមេរោគ Covid-19 ហេីយអាចនឹងបង្ហាញខ្លួនជាមួយនឹង Villarreal ​នៅ​ចុង​សប្ដាហ៍​នេះ​បាន

admin

​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ​និង​ខ្សែ​ការពារ Militao ​បាន​ជា​សះស្បើយ​ពី​មេរោគ​កូវីដ​១៩​ហើយ ​និង​អាច​ចូល​ហាត់​ជាមួយ​ក្រុម​បាន​វិញ​ជា​ធម្មតា។

Hazard ​និង Militao ​​តេស្ដ​វិជ្ជមាន​កូវីដ​១៩​កាល​ពី​សប្ដាហ៏​មុន​នោះ ​ហើយ​មិន​អាច​ចូល​លេង​នៅ​ជម្រើស​ជាតិ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​បាន​ដែរ។ ​យ៉ាងណាមិញ ​ក្រោយ​ពី​សម្រាក​ព្យាបាល​ជា​ច្រើន​ថ្ងៃ​មក ​ពេល​នេះ​លទ្ធផល​តេស្ដ​របស់​ពួកគេ​ចេញ​មក​អវិជ្ជមាន​វិញ​ហើយ។ នេះ​មាន​ន័យ​ថា​រូបគេ​អាច​ចូល​ហាត់​បាន​ជា​ធម្មតា​វិញ​ជាមួយ​ក្រុម​ដើម្បី​ត្រៀម​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​។

​រំលឹក​ថា​ការ​ជា​សះស្បើយ​ទាំង​ពីរ​នាក់​ខាង​លើ​នេះ គឺ​កីឡាករ​ក្រុម Real Madrid ​ដែល​ឆ្លង​កូវីដ​បាន​ជា​សះស្បើយ​ដល់​ទៅ​៣​នាក់​ហើយ ព្រោះ Casemiro ​កាល​ពី​ម្សិលមិញ​នេះ ​ក៏​រក​ឃើញ​ថា​អវិជ្ជមាន​កូវីដ​១៩​ផង​ដែរ។ ​ពួកគេ​នឹង​អាច​មាន​វត្តមាន​លេង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Villarreal ​នៅ​ចុង​សប្ដាហ៍​នេះ​បាន៕

Next Post

Daniel James បានប្តេជ្ញាថានឹងប្រជែងយកតំណែងនៅបិសាចក្រហមរបស់គាត់មកវិញ