Chelsea ចូល ហាត់តែ Kante ​ខ្លាច Covid-19នៅឡេីយ

admin

_ក្លឹប​ទាំង​អស់​នៅ​អង់គ្លេស ​បាន​បែងចែក​កីឡាករ​ជា​ក្រុម​តូច​ៗ ដើម្បី​ឱ្យ​ពួកគេ​បាន​ចូល​ហាត់​វិញ​តិច​ៗ​ហើយ។ ​នេះ​ជា​គម្រោង​ការ​មួយ​សម្រាប់ Premier League ​មុន​ពេល​ប្រមូល​ផ្ដុំ​គ្នា​ច្រើន ដើម្បី​ឈាន​ទៅ​រក​ការ​បើក​​ការ​ប្រកួត​ឡើង​វិញ​នៅ​ខែ​ក្រោយ​នេះ​។ តែ​ការ​ប្រមូល​ផ្ដុំ​គ្នា​នេះ​ដែរ ​ក៏​នៅ​មាន​កីឡាករ​មួយ​ចំនួន​មិន​ទាន់​អាច​ចូល​ក្រុម​វិញ​បាន​នោះ​ទេ ដោយសារ​តែ​ពួកគេ​នៅ​ខ្លាច Covid-19 ​នៅ​ឡើយ។ ខ្សែ​បម្រើ N’Golo Kante ​មិន​ទាន់​សម្រប​ខ្លួន ​ដើម្បី​ចូល​ហាត់​ជាមួយ​ក្រុម Chelsea ​បាន​វិញ​នៅ​ឡើយ​ទេ ដោយសារ​តែ​រូបគេ​នៅ​ភ័យ​ខ្លាច​មេរោគ Covid-19 ​នៅ​ឡើយ។ កីឡាករ​បារាំង​រូប​នេះ ​មិន​ទាន់​ចូល​រួម​ជាមួយ​ក្រុម Chelsea ​នៅ​ឡើយ​ទេ​កាល​ពី​ម្សិលមិញ​នេះ។ ​ប្រភព​បាន​បញ្ជាក់​ថា​រូបគេ​នៅ​មាន​ភាព​ភ័យ​ខ្លាច​នៅ​ឡើយ​ជាមួយ​មេរោគ Covid-19 ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ពិចារណា​និង​ពន្យល់​បន្ថែម​ទៀត ទើប​អាច​ចូល​ជាមួយ​ក្រុម​វិញ​បាន៕ប្រភព Dailymail

Next Post

Klopp នៅតែបារម្មណ៍ចំពោះសុវត្ថិភាព​កីឡាករ​