Adama Traore ត្រូវ ក្រុម Liverpool នឹងបងប្អូន Manchester ចង់បាន

admin

_តាម​របាយការណ៍​ពី Le10Sport បាន​ចុះ​ផ្សាយ ក្លឹប​ Manchester City, Liverpool និង Manchester United កំពុង​តែ​ស្ថិត​ក្នុង​ការ​ប្រកួតប្រជែង​មួយ ដើម្បី​ចរចា​នាំ​យក Adama Traore ចេញ​ពី​ក្លឹប Wolves ដែល​ស្ថិត​នៅ​លីគ​តែ​មួយ​នោះ។ នា​រដូវ​កាល ២០១៩/២០ ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ រក​បាន ៦ គ្រាប់​ហើយ​ឲ្យ​ក្រុម​ចចក ប៉ុន្តែ​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​បុរស​វ័យ ២៤ ឆ្នាំ បាន​បង្ហាញ​នូវ​ផ្នែក​កាយសម្បទា​ដ៏​រឹងមាំ​និង​បច្ចេកទេស​លេង​នៅ​តំណែង​ស្លាប​យ៉ាង​ប៉ិនប្រសព្វ អាច​រាប់​ថា​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​នៅ PL។ បើ​និយាយ​ពី​ក្លឹប​ក្រៅ​លីគ មាន Bayern Munich មួយ​ក៏​ចាប់​អារម្មណ៍​លើ​ Traore ដែរ ប៉ុន្តែ​គ្រប់​យ៉ាង​ស៊ីសង​លើ​ការ​ចរចា និង​ការ​សម្រេច​ពី​សំណាក់​ក្លឹប​ម្ចាស់ដី Molineux ទន្ទឹម​ដែល​កុងត្រា​របស់​គេ​ត្រូវ​បញ្ចប់​នៅ​រយៈ​ពេល ៣ ឆ្នាំ​បន្ទាប់​ទៀត៕ ប្រភព៖ Goal

Next Post

Chelsea ចូល ហាត់តែ Kante ​ខ្លាច Covid-19នៅឡេីយ