Erling Haland មិន អាចជួយ Norway អោយបង្ហាញមុខ Euro 2021 បានទេ

admin

ខ្សែ​ប្រយុទ្ធ​ន័រវែស​ Erling Haland នឹង​គ្មាន​មុខ​ចូល​រួម​ការ​ប្រកួត​ UEFA Euro នៅ​ឆ្នាំ​ក្រោយ​នោះ​ទេ​។

ការ​មិន​បាន​ចូល​រួម​ប្រកួត​ធំ​មួយ​នេះ​ គឺ​ដោយ​សារ​តែ​​ក្រុម​របស់​ខ្លួន​ចាញ់​នឹង​​ក្រុម​ជម្រើសជាតិ​ស៊ែប​ ក្នុង​វគ្គ​ជម្រុះ​នៅ​ថ្ងៃ​នេះ​ក្នុង​លទ្ធ​ផល​ ១-២។

ក្រុម​ Haland បាន​ចាញ់​ក្រោម​ស្នាដៃ​របស់​ខ្សែ​បម្រើ​ Sergej Milinkovic Savic មក​ពី​ក្រុម​ស៊ែប​ ដែល​បាន​ស៊ុត​ចូល​ ២​គ្រាប់​ ដោយ​គ្រាប់​ទី​១ នៅ​នាទី​ទី​ ៨១ និង​គ្រាប់​ទី​២ នៅ​ម៉ោង​បន្ថែម​ក្នុង​នាទី​ទី​ ១០២ ខណៈ​ក្រុម​របស់​ខ្លួន​ស៊ុត​ចូល​បាន​ត្រឹម​មួយ​គ្រាប់​ក្នុង​នាទី​ទី​ ៨៨ ដោយ​ខ្សែ​បម្រើ​ Mathias Normann។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​ UEFA Euro នឹង​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី១១ ខែ​មិថុនា​ រហូត​ដល់​ ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០២១​ខាង​មុខ​នេះ​៕