Dominic ឡើងជេីងខ្លាំងឈ្នះ ពាន Best EPL player ប្រចាំខែ កញ្ញា

admin

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​លេង​ឲ្យ​ក្លឹប Everton កីឡាករ Dominic -Lewin ត្រូវ​បាន​គេ​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​កញ្ញា​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ Premier League។

នៅ​ក្នុង​ខែ​កញ្ញា កីឡាករ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​មួយ​នេះ​ជួយ​ឲ្យ Everton ឈ្នះ​ទាំង​ ៣ប្រកួត ហើយ​រក​បាន ៥គ្រាប់ ហើយ​ជាពិសេស​រក​បាន Hat-Trick បាន​មួយ​ទៀត​ផង​គឺ​ពេល​ប៉ះ​នឹង West Brom។

លើស​ពី​នេះ​ទៅ​ទៀត​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ហើយ​ជា​អ្នក​ដែល​ដាក់​មួយ​គ្រាប់​ជ័យជំនះ​ប្រផឹតប្រផើយ​ អំឡុង​ប្រកួត​បើក​ឆាក​ Everton សួរ​សុខ​ទុក្ខ​ Tottenham Hotspur ដែល​ធ្វើ​ឲ្យ​លោក Jose Mourinho ចាញ់​ក្នុង​ប្រកួត​បើក​ឆាក​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ២០ឆ្នាំ​នៃ​អាជីព​គ្រូ​បង្វឹក​របស់​លោក។

ក្រៅ​ពី​នេះ​ទៅ​ទៀត​ Lewin បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​បាល់ទាត់​កាន់​តែ​ស្គាល់​ច្បាស់​ ក្រោយ​ពេល​ដែល​កីឡាករ​រូប​នេះ​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​មួយ​គ្រាប់ ពេល​ប៉ះ​នឹង​ក្រុម​ជម្រើស​ជាតិ​វេល៕

Next Post

Erling Haland មិន អាចជួយ Norway អោយបង្ហាញមុខ Euro 2021 បានទេ

ខ្សែ​ប្រយុទ្ធ​ន័រវែស​ Erling Haland នឹង​គ្មាន​មុខ​ចូល​រួម​ការ​ប្រកួត​ UEFA Euro នៅ​ឆ្នាំ​ក្រោយ​នោះ​ទេ​។ ការ​មិន​បាន​ចូល​រួម​ប្រកួត​ធំ​មួយ​នេះ​ គឺ​ដោយ​សារ​តែ​​ក្រុម​របស់​ខ្លួន​ចាញ់​នឹង​​ក្រុម​ជម្រើសជាតិ​ស៊ែប​ ក្នុង​វគ្គ​ជម្រុះ​នៅ​ថ្ងៃ​នេះ​ក្នុង​លទ្ធ​ផល​ ១-២។ ក្រុម​ Haland បាន​ចាញ់​ក្រោម​ស្នាដៃ​របស់​ខ្សែ​បម្រើ​ Sergej Milinkovic Savic មក​ពី​ក្រុម​ស៊ែប​ ដែល​បាន​ស៊ុត​ចូល​ ២​គ្រាប់​ ដោយ​គ្រាប់​ទី​១ នៅ​នាទី​ទី​ ៨១ និង​គ្រាប់​ទី​២ នៅ​ម៉ោង​បន្ថែម​ក្នុង​នាទី​ទី​ ១០២ ខណៈ​ក្រុម​របស់​ខ្លួន​ស៊ុត​ចូល​បាន​ត្រឹម​មួយ​គ្រាប់​ក្នុង​នាទី​ទី​ ៨៨ ដោយ​ខ្សែ​បម្រើ​ Mathias Normann។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​ UEFA Euro នឹង​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី១១ ខែ​មិថុនា​ រហូត​ដល់​ ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០២១​ខាង​មុខ​នេះ​៕