ទីផ្សារដោះដូរកីឡាករ របស់ England បាន បិទ យេីងមកដឹង ពីតម្លៃខ្លួនកីឡារករថ្លៃជាងគេ

admin

​រដូវ​កាល​ដោះដូរ​កីឡាករ​បាន​បិទ​ជា​ផ្លូវការ​ហើយ ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​បើក​ឱ្យ​ក្លឹប​ទាំង​អស់​ទិញ​ដូរ​កីឡាករ​យ៉ាង​សេរី​កន្លង​មក​នេះ​។​យ៉ាងណាមិញ ដោយសារ​តែ​មេរោគ Covid-19 ​វាយ​ឡុក​នៅ​អឺរ៉ុប​ខ្លាំង​ពេក ​ការ​ទិញ​ដូរ​កីឡាករ​នៅ​រដូវ​កាល​នេះ ​មិន​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដល់​១០០​លាន​ផោន​នោះ​ទេ។ ខណៈ​ដែល​ក្លឹប​យក្ស​ដូចជា Real Madrid , Barcelona ​និង PSG ​ជា​ដើម​នោះ ​មិន​មាន​ការ​ដោះដូរ​ធំ​ឡើយ ពោល​គឺ​ពួកគេ​កំពុង​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​សិន។

​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​គេ​នៅ​តែ​មើល​ឃើញ​ថា​ក្លឹប​មួយ​ចំនួន​នៅ​អង់គ្លេស ដូចជា Chelsea ​ជា​ដើម​នោះ នៅ​តែ​អាច​ចំណាយ​ប្រាក់​ច្រើន​ដដែល។ ​ដោយ​កីឡាករ​ថ្លៃ​ជាង​គេ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវ​កាល​នេះ​គឺ Kai Havertz ​របស់​ក្រុម Chelsea ​ដែល​មាន​តម្លៃ​ខ្លួន​៨០លាន​អឺរ៉ូ។ ​អ្នក​នៅ​ចំណាត់​ថ្នាក់​លេខ​២ Arthur ​របស់ Juventus ​តម្លៃ​ខ្លួន​​៧២លានអឺរ៉ូ។

​ក្លឹប​ដែល​ចំណាយ​ប្រាក់​ច្រើន​ជាង​គេ ​គឺ Chelsea ​ចំណាយ​អស់​២៣១​លាន​ផោន ​ស្រប​ពេល​រដូវ​កាល​មុន​ពួកគេ​ចាយ​អស់​តែ​៤០​លាន​ផោន​ប៉ុណ្ណោះ។ ​ក្រុម​លេខ​២ គឺ Man City ​ចាយ​អស់​១៤១​លាន​ផោន៕

Next Post

Carlo Ancelotti ពិតជាមានសម្ថភាព អាចដឹកនាំ Everton អោយឈ្នះពានបាន

លោក​ Carlo Ancelotti អ្នក​ចាត់​ការ​ក្លឹប​ Everton បាន​ឈ្នះ​ពាន​គ្រូ​ឆ្នើម​ប្រចាំ​ខែ​កញ្ញា​ ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ Premier League។