មុនមក Manchester United Cavani ត្រូវបាន អតីតកីឡាករ Manchester United នែនាំ

admin

ខ្សែ​បម្រើ​អេស្ប៉ាញ​កីឡាករ Ander Herrera បាន​និយាយ​ប្រាប់​សារព័ត៌មាន  Cadena Ser កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Edison Cavani បាន​សាកសួរ​យោបល់​ខ្លួន​បន្តិច​ដែរ មុន​ពេល​មក​លេង​នៅ​ក្លឹប​ Manchester United។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ “ Cavani បាន​សួរ​យោបល់​ពី​ខ្ញុំ​ដែរ។ ខ្ញុំ​បាន​និយាយ​ប្រាប់​គេ​ថា ក្លឹប​បិសាច​ក្រហម​នេះ ស្ថិត​ក្នុង​ចំណោម​ក្លឹប​មួយ ដែល​មិន​អាច​ប្រកែក​បដិសេធ​សំណើ​របស់​ពួក​គេ “ ។

អតីត​ខ្សែ​បម្រើ​ Man Utd បាន​បន្ត​ឲ្យ​ដឹង​ថា៖ “ វា​រាង​ស៊យ​បន្តិច​ដែរ ដែល​គេ​អត់​ទាញ​យក​ប្រយោជន៍​ពី​អ្នក​គាំទ្រ​បាន (ដោយសារ​តែ​កូវីដ-១៩ រារាំង​មិន​មាន​អ្នក​គាំទ្រ​ក្នុង​កីឡដ្ឋាន)។ Old Trafford គឺ​ល្អ​ណាស់​រឿង​ហ្នឹង “ ។

សូម​ជម្រាប​ជូន​ថា Herrera ធ្លាប់​រួមរស់​ជាមួយ​បិសាច​ក្រហម​ប្រចាំ​ក្រុង​មេនឆេស្ទើរ​បាន​រយៈពេល ៥ឆ្នាំ​ដែរ មុន​នឹង​ក្លឹប Paris Saint-Germain ឆ្នាំ២០១៩៕

Next Post

ទីផ្សារដោះដូរកីឡាករ របស់ England បាន បិទ យេីងមកដឹង ពីតម្លៃខ្លួនកីឡារករថ្លៃជាងគេ

​រដូវ​កាល​ដោះដូរ​កីឡាករ​បាន​បិទ​ជា​ផ្លូវការ​ហើយ ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​បើក​ឱ្យ​ក្លឹប​ទាំង​អស់​ទិញ​ដូរ​កីឡាករ​យ៉ាង​សេរី​កន្លង​មក​នេះ​។