មេីលមុខ ម្ចាស់អាវលេខ 9​ថ្មីរបស់​ Barcelona

admin

ខ្សែ​ប្រយុទ្ធ Martin Braithwaite បាន​ក្លាយ​ជា​អ្នក​ស្នង​តំណែង​ម្ចាស់​អាវ​លេខ​៩​នៅ Barcelona បន្ទាប់​ពី Luis Suarez ចាកចេញ​ទៅ​កាន់ Atletico Madrid។

កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​​ដែល​មក​ដល់ Nou Camp ផ្ទេរ​ពី​ក្លឹប Leganes កាល​ពី​ដើម​ឆ្នាំ​២០២០​នេះ ទើប​រក​បាន​តែ​១​គ្រាប់​គត់ ក្នុង​ការ​បង្ហាញ​ខ្លួន​១១​ប្រកួត។ ប៉ុន្តែ​ពេល​នេះ គេ​ត្រូវ​បាន​ក្លឹប​ទុក​ចិត្ត​ឲ្យ​​ស្នង​លេខ​​ដ៏​ពិសេស​ក្នុង​​ក្លឹប ក្រោយ Suarez ចាកចេញ​ព្រោះ​លែង​ត្រូវ​ការ​ដោយ​លោក Ronald Koeman។

Suarez​ បច្ចុប្បន្ន​នៅ​តែ​​ពាក់​អាវ​លេខ​៩​ដដែល​សម្រាប់​នៅ​ក្លឹប​ថ្មី Atletico។ លេខ​៩​នៅ​ក្នុង​ក្លឹប Barca សុទ្ធ​តែ​ធ្លាប់​គ្រង​ដោយ​ខ្សែ​ប្រយុទ្ធ​ល្បី​ៗ​ដូច​ជា Johan Cruyff, Ronaldo, Patrick Kluivert, Samuel Eto’o, Zlatan Ibrahimovic និង Alexis Sanchez។

Next Post

មុនមក Manchester United Cavani ត្រូវបាន អតីតកីឡាករ Manchester United នែនាំ

ខ្សែ​បម្រើ​អេស្ប៉ាញ​កីឡាករ Ander Herrera បាន​និយាយ​ប្រាប់​សារព័ត៌មាន  Cadena Ser កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Edison Cavani បាន​សាកសួរ​យោបល់​ខ្លួន​បន្តិច​ដែរ មុន​ពេល​មក​លេង​នៅ​ក្លឹប​ Manchester United។