63 ឆ្នាំ ក្រោយទេីបមានរឿងនេះកេីតឡេីង សំរាប់ Liverpool

admin

​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​មួយ​ដែល​ក្រុម Aston Villa ​នៅ​យប់មិញ​នេះ ​បាន​យក​ឈ្នះ​លើ​ក្រុម Liverpool ​បាន​ក្នុង​លទ្ធផល​ដល់​ទៅ ៧-២ ​ឯ​ណោះ​ក្នុង​ពាន​រង្វាន់ English Premier League ។​ក្រុម​របស់​លោក Klopp ​លេង​នៅ​យប់មិញ​នេះ ​ហាក់​ដូចជា​គ្មាន​អារម្មណ៍​នៅ​ក្នុង​ខ្លួន​នោះ​ទេ។ ស្រប​ពេល​ពួកគេ​អវត្តមាន​តែ​កីឡាករ​សំខាន់​២​នាក់​ប៉ុណ្ណោះ​គឺ Alisson ​អ្នក​ចាំទី ​និង Sadio Mane ​ខ្សែ​ប្រយុទ្ធ​។ ​ការ​លេង​មិន​ល្អ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ក្រុម Aston Villa ​ចាប់​ចំណុច​ខ្សោយ​បាន ​និង​វាយ​បក​រក​គ្រាប់​បាល់​បាន​ជា​បន្ដ​បន្ទាប់​រហូតដល់​៧​គ្រាប់​ឯ​ណោះ។​រំលឹក​ថា​នេះ​ជា​លើក​ដំបូង​ហើយ​តាំង​ពី​ឆ្នាំ​១៩៦៣​មក ​ដែល​មាន​ក្លឹប​អាច​ស៊ុត​ចូល​ក្រុម Liverpool ​បាន​ដល់​ទៅ​៧​គ្រាប់។ ​ដោយ​កាល​ពី​ឆ្នាំ​នោះ Spurs ​ជា​អ្នក​ធ្វើ​បាន​លើ​ក្រុម Liverpool ។ ​ដោយ​ឡែក​នេះ​ជា​បរាជ័យ​ធំ​បំផុត​ទៅ​ហើយ​សម្រាប់​លោក Klopp តាំង​ពី​ចូល​មក​ដឹក​នាំ៕

Next Post

Tottenham ក្រោមការដឹងនាំ របស់ JM បានបំបាក់ Man Utd 6.1 ធ្វេីអោយ Ole បាក់មុខ

អ្នក​ចាត់​ការ​ Ole Gunnar Solskjaer បាន​និយាយ​ការ​ដែល Manchester United ចាញ់ Spurs ៦-១ គឺ​ជា​ថ្ងៃ​អាក្រក់​បំផុត​សម្រាប់​លោក និង​អាម៉ាស់​ខ្លាំង​ណាស់។