Cavani ជាមនុស្សម្នាក់ទៀតសំរាប់ AT Madrid ក្នុងការយក កាន់ក្លិប

admin

ខ្សែ​ប្រយុទ្ធ Edinson Cavani អាច​នឹង​​​បាន​សហការ​ប្រយុទ្ធ​ជាមួយ​មិត្តរួម​ជាតិ​អ៊ុយរុយហ្គាយ Luis Suarez បន្ទាប់​ពី Atletico Madrid បាន​ដាក់​ការ​ចាប់​អារម្មន៍​ដោយ​ទៅ​ជួប​អ្នក​តំណាង​របស់​គេ។

កីឡាករ​វ័យ​៣៣​ឆ្នាំ​បច្ចុប្បន្ន​កំពុង​ទំនេរ​គ្មាន​ក្លឹបលេង ក្រោយ​ចាកចេញ​ពី Paris Saint-Germain ក្នុង​រដូវ​ក្ដៅ​នេះ​បន្ទាប់​ពី​ចំណាយ​ពេល​៧​ឆ្នាំ​នៅ​ទីក្រុង​ប៉ារីស។ ក្លឹប Real Madrid និង Benfica បាន​ធ្វើ​ការ​ទាក់ទង​​ជាមួយ​ Cavani ប៉ុន្តែ​គេ​មិន​ទាន់​សម្រេច​ចិត្ត​​ទៅ​ក្លឹប​ថ្មី​នៅ​ឡើយ​ទេ។

ផ្អែក​តាម​សារព័ត៌មាន​របស់​ប្រទេស​បារាំង Atletico បាន​ដាក់​ការ​ចាប់​អារម្មណ៍​លើ​អតីត​កីឡាករ​របស់ Napoli ខាង​លើ ដោយ​​នាយកក្លឹប​របស់​ពួក​គេ​បាន​ទៅ​ដល់​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ជួប​ភ្នាក់ងារ​របស់​កីឡាករ។ ពួក​គេ​បាន​ជួប​គ្នា​នៅ​សណ្ឋាគារ​មួយ​កន្លែង ដែល​គេ​រំពឹង​​ Cavani អាច​​ទទួល​យក​កុងត្រា​រយៈពេល​២​ឆ្នាំ។

Cavani បាន​​ចំណាយ​ពេល​ស្ថិត​នៅ​ប្រទេស​អ៊ុយរុហ្គាយ​ ប៉ុន្តែពេល​នេះ​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ត្រឡប់​មក​កាន់​បាល់ទាត់​វិញ។ ប្រសិន​បើ​គេ​ផ្លាស់​មក​អេស្ប៉ាញ​មែន នោះ​តំបន់​ប្រយុទ្ធ​ខាង​លើ​​ត្រូវ​លេង​ជាមួយ Suarez៕

Next Post

Aubameyang ទំលាយហេតុផលមិនទៅ Barcelona

Pierre-Emerick Aubameyang បាន​​និយាយ​ថា ​គេ​បាន​ពិចារណា​ចង់​ចាកចេញ​ពី Arsenal នៅ​រដូវ​ក្ដៅ​នេះ ប៉ុន្តែ​​ដោយ​សារ​តែ​លោក Mikel Arteta ជា​គន្លឹះ​សំខាន់​​ទើប​ធ្វើ​ឲ្យ​គេ​សម្រេច​ចិត្ត​បន្ត​នៅ​ជាមួយ​ក្លឹប។