Julian Draxler : អាចទៅអង់គ្លេស ក្រោយ Leeds ចាប់អារម្មណ៍

admin

ក្លឹប Leeds United កំពុង​ព្យាយាម​​​តាម​ទិញ​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់ Juian Draxler ពី​ក្លឹប Paris Saint-Germain។

ក្រុម​លោក Marcelo Bielsa កំពុង​រៀបចំ​ក្រុម​​ដើម្បី​​ត្រៀម​លេង​ក្នុង​ពាន​ Premier League រដូវ​កាល​ថ្មី​ដែល​នឹង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​នេះ ដោយ​ពួក​គេ​លេង​ប្រកួត​ដំបូង​ជួប Liverpool នៅ​កីឡដ្ឋាន Anfield ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ។

មុន​ចាប់​ផ្ដើម​រដូវកាល​​២០២០-២១ Leeds កំពុង​ព្យយាម​បញ្ចុះបញ្ចូល​​កីឡាករ Draxler ឲ្យ​ផ្លាស់​មក​កីឡដ្ឋាន Elland Road។ Leeds ដែល​ជា​ក្រុម​ឡើង​មក​ថ្មី​នៅ Premier League បាន​​បង្ហាញ​​មហិច្ឆតា​​​រួចរាល​់ក្នុង​ទីផ្សារ​ដោះដូរ​នៅ​រដូវ​ក្ដៅ​នេះ ដោយ​ពួក​គេ​ទើប​តែ​ទិញ​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ Rodrigo ពី​ក្លឹប Valencia ក្នុង​តម្លៃ​៣៥​លាន​ផោន​ជាមួយ​កុងត្រា​៤​ឆ្នាំ។

ជាមួយ​គ្នា​នោះ​ដែរ Leeds ក៏​បាន​នាំ​ចូល​ខ្សែ​ការពារ Robin Koch ក្នុង​តម្លៃ​១១,៥​លាន​ផោន​ពី​​ក្លឹប Freiburg។ ប្រសិន​បើ​ក្រុម​លោក Bielsa ទិញ​បាន Draxler មែន ពួក​គេ​នឹង​ក្លាយ​ជា​ក្រុម​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​រដូវ​កាល​ថ្មី៕​

Next Post

Liverpool ​ទិញ​បានThiago Alcantara

​ក្រុម Liverpool ​ទិញ​បាន​កីឡាករ​ឆ្នើម​ម្នាក់​ទៀត​ហើយ ​Thiago Alcantara ​ពី​ក្រុម Bayern Munich ​ក្នុង​តម្លៃ​ខ្លួន​២៥​លាន​ផោន ​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ​។