ធ្លាក់តម្លៃខ្លួន យ៉ាងនឹងត្រឹម 22លានផោន តែប៉ុណ្នោះ សំរាប់ Bale ក្នុងការលក់ ចេញ

admin

ក្លឹប Real Madrid ព្រម​អនុញ្ញាត​ឲ្យ Gareth Bale ចាកចេញ​ពី​ក្រុម​ហើយ​ដោយ​ដាក់​តម្លៃ​​ខ្លួន​ត្រឹម​តែ​២២​លាន​ផោន​ប៉ុណ្ណោះ។

Bale ត្រូវ​បាន​រាយការណ៍​អស់​សង្ឃឹម​ក្នុង​ការ​ចាកចេញ​ពី Real Madrid បន្ទាប់​ពី​ក្លឹប​ស្ទាក់ស្ទើរ​​​ក្នុង​ការ​បង់​ប្រាក់​ផ្ដាច់​​​​លើ​កុងត្រា​នៅ​សល់​រយៈពេល​២​ឆ្នាំ​របស់​គេ​​ដែល​មាន​តម្លៃ​៣០,២​លាន​ផោន​​ ដើម្បី​ឲ្យ​​ទៅ​រក​ក្លឹប​ថ្មី។ ថ្មី​ៗ​កន្លង​ទៅ Bale ក៏​បាន​និយាយ​ដែរ​ថា Real បាន​ធ្វើ​រឿង​លំបាក​សម្រាប់​គេ​អាច​​ចាកចេញ​ពី​ក្លឹប។

ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​ក្នុង​ប្រទេស​អេស្ប៉ាញ​ឲ្យ​ដឹង​ថា Madrid ពេល​នេះ​បាន​យល់​ព្រម​ឲ្យ Bale ចេញ​ហើយ ដោយ​ទាមទារ​តម្លៃ​ខ្លួន​លក់​ត្រឹម​២២​លាន​ផោន​ប៉ុណ្ណោះ។ ប្រភព​ដដែល​បន្ត​ថា Zinedine Zidane លែង​ត្រូវ​ការ Bale ទៀត​ហើយ ប៉ុន្តែ​ក៏​មិន​ឲ្យ​គេ​ចេញ​ដោយ​​មិន​ទទួល​បាន​ប្រាក់​ដែរ។ ក្រុម​ធំ​នៅ​អង់គ្លេស​២​គឺ​ Manchester United និង Spurs មាន​ការ​ចាប់​អារម្មណ៍​លើ Bale។

Zidane នឹង​ធ្វើ​ការ​ជួប​ប្រជុំ​ជាមួយ Bale ​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​សម្រេច​ចិត្ត​ តើ​ជំហ៊ាន​បន្ទាប់​ត្រូវ​ធ្វើ​អ្វី​ទៀត។ Madrid ទើប​តែ​លក់​ James Rodriguez ​ទៅ​ឲ្យ Everton នៅ​ដើម​សប្ដាហ៍​នេះ​ក្នុង​តម្លៃ​ខ្លួន​ត្រឹម​តែ​២០​លាន​ផោន​ប៉ុណ្ណោះ៕​​​

Next Post

Deschamps៖ លេបថ្នាំទព្វមកពីណាបានគេខ្លាំងដូចដេីមវិញហេីយ

គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​បារាំង​ លោក​ Didier Deschamps បាន​និយាយ​កាល​ពី​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United កីឡាករ​ Anthony Martial ឥឡូវ​លេង​ខ្លាំង​ដូច​ដើម​វិញ​ហើយ​។