Mourinho ប្រឹងរៀនកូរ៉េដេីម្បីស្រួលទាក់ទង Son

admin

លោក Jose Mourinho បាន​និយាយ​ថា លោក​កំពុង​តែ​រៀន​ភាសា​ទី​៧​គឺ​ភាសា​កូរ៉េ ដើម្បី​ងាយ​ស្រួល​ទំនាក់ទំនង​ជាមួយ Son Heung-min។

ជា​ការ​ពិត​អ្នក​ចាត់​ការ​របស់ Spurs រូប​នេះ​បច្ចុប្បន្ន​ចេះ​និយាយ​៦​ភាសា​ច្បាស់​រួម​មាន ព័រទុយហ្គាល់ អេស្ប៉ាញ កាតាឡាន់ អង់គ្លេស បារាំង​និង​អ៊ីតាលី។ ពេល​នេះ​លោក​កំពុង​ប្រឹង​រៀន​​ភាសា​កូរ៉េ​បន្ថែម​ទៀត គោល​បំណង​ចង់​និយាយ​ឲ្យ​សិទ្ធ​ជាមួយ​ខ្សែ​ប្រយុទ្ធ Son។

“ការ​ទំនាក់ទំនង​គឺ​ពិត​ជា​សំខាន់​ណាស់ ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ក្រុម។ ខ្ញុំ​ត្រូវ​និយាយ​ភាសា​ដើម ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​យល់។ វា​ជា​ការ​គោរព​ចំពោះ​វប្បធម៌​របស់​ក្លឹប​ក្នុង​ការ​និយាយ​ភាសា​របស់​បុគ្គល​ម្នាក់​ៗ​នៅក្នុងនោះ។ ជាមួយ​កីឡាករ ខ្ញុំ​តែង​និយាយ​ភាសា​របស់​ពួក​គេ នេះ​ជាមួលហេតុ​ដែល​ខ្ញុំ​រៀន​ភាសា​កូរ៉េ”៕

Next Post

ធ្លាក់តម្លៃខ្លួន យ៉ាងនឹងត្រឹម 22លានផោន តែប៉ុណ្នោះ សំរាប់ Bale ក្នុងការលក់ ចេញ

ក្លឹប Real Madrid ព្រម​អនុញ្ញាត​ឲ្យ Gareth Bale ចាកចេញ​ពី​ក្រុម​ហើយ​ដោយ​ដាក់​តម្លៃ​​ខ្លួន​ត្រឹម​តែ​២២​លាន​ផោន​ប៉ុណ្ណោះ។