ក្លឹប Chelsea បានប្រកាសទិញបានខ្សែការពារឆ្វេង Ben Chilwell ពីក្លឹប Leicester City ផ្ដល់កុងត្រារយៈពេល៥ឆ្នាំ សម្រាប់តម្លៃខ្លួន៤៥លានផោន។
Chilwell ជាកីឡាករទី៣ដែល Chelsea នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែបម្រើ Hakim Ziyech វ័យ២៧ឆ្នាំពីក្លឹប Ajax និងខ្សែប្រយុទ្ធ Timo Werner វ័យ២៤ឆ្នាំពីក្លឹប RB Leipzig។ ខ្សែការពារវ័យ២៣ឆ្នាំមានប្រភពចេញពីយុវជនរបស់ Leicester និងបានបង្ហាញខ្លួនដំបូងឲ្យក្លឹបក្នុងឆ្នាំ២០១៥។
គេបានខកខានមិនបានលេង៥ប្រកួតចុងក្រោយក្នុងរដូវកាល២០១៩-២០ ដោយសារតែរបួសប្រអប់ជើង។ Ben Chilwell ក៏ធ្លាប់បង្ហាញខ្លួន១១ប្រកួតឲ្យអង់គ្លេសផងដែរ៕