មែនទែនហេីយ Messi ចង់ចេញពី Barcelona ទៅក្លិបនៅអង់គ្លេសមួយនេះ

admin

​រញ្ជួយ​ពិភព​បាល់ទាត់​នៅ​ពេល​មាន​ដំណឹង​ថា Lionel Messi ​បា្រប់​ទៅ​ថ្នាក់​ដឹក​នាំ​ក្រុម FC Barcelona ​ថា​រូបគេ​ចង់​ចាកចេញ​ពី​ក្រុម​ហើយ ដើម្បី​ទៅ​លេង​នៅ​ក្លឹប​ថ្មី។​តើ​ក្លឹប​ថ្មី​របស់ Messi ​ដែល​ចង់​ទៅ​នោះ ​មួយ​ណា​ទៅ? ​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា Messi ​បាន​ទាក់ទង​ជាមួយ​លោក Pep ​អ្នក​ចាត់ការ​ក្រុម Manchester City ​ច្រើន​ថ្ងៃ​មក​ហើយ មុន​ពេល​រូបគេ​សម្រេច​ចិត្ត​សុំ​ក្លឹប Barcelona ​ចាកចេញ​នេះ​។ ​ដូច្នេះ​វា​ទំនង​ណាស់ ដែល Pep ​អាច​បញ្ចុះបញ្ចូល Messi ​បាន​ហើយ ​ដើម្បី​យក​ទៅ​លេង​នៅ​អង់គ្លេស ​ព្រោះ​បុគ្គល​២​នាក់​នេះ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ចុះ​សម្រុង​ល្អ​មែនទែន។​ដោយ​ឡែក Pep ​នេះ​ទៀត​សោត ក៏​ពូកែ​សម្ដី​ក្នុង​ការ​ទាក់ទាញ​យក​កីឡាករ​ល្អ​ៗ​មក​រួម​ក្រុម​ផង​ដែរ។ Man City ​ជា​ក្លឹប​អ្នក​មាន​មួយ​នៅ​អង់គ្លេស ​ដែល​កីឡាករ​ណា​ក៏​ដោយ ដែល​ពួកគេ​ចង់​បាន ​ទោះ​ប្រើ​លុយ​ច្រើន​ឬ​វិធី​ណា​ក៏​ពួកគេ​ត្រូវ​តែ​យក​ឱ្យ​បាន​ផង​ដែរ។ ​ចំពោះ​ករណី Messi ​នេះ​ទៀត ​Pep ​អាច​យក​បាន​ដោយ​មិន​អស់​លុយ​ផង ក៏​ព្រោះ​ថា​កុងត្រា Messi ​ដែល​មាន​នៅ Barcelona ​គឺ​រាល់​ឆ្នាំ​រូបគេ​អាច​ចាកចេញ​បាន បើ​សិន​ណា​សាមី​ខ្លួន​យល់​ថា​មិន​សប្បាយ​ចិត្ត៕

Next Post

និយាយត្រង់ៗតែម្តងសំរាប់ Gonzalo Higuain លែងជាតម្រូវការរបស់ Juventus

លោក Andrea Pirlo បាន​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ Gonzalo Higuain នឹង​ត្រូវ​ចាកចេញ​ពី Juventus ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​​ប្រាប់​កីឡាករ​ថា គេ​មិនមែន​ជា​ផ្នែក​នៃ​គម្រោង​របស់​លោក​ទេ។