បង្វិចត្រៀមរួចសំរាប់ Suarez ចេញពី Barcelona

admin

​អ្នក​ចាត់ការ Ronald Koeman ​បាន​ប្រាប់​ត្រង់​ទៅ​ខ្សែ​ប្រយុទ្ធ Luis Suarez ​ថា​អាច​រក​ក្លឹប​ថ្មី​លេង​បាន​ហើយ បន្ទាប់​ពី​លោក​មិន​មាន​បំណង​ប្រើប្រាស់​រូបគេ​នៅ​រដូវ​កាល​ក្រោយ​ឡើយ។

​បើ​តាម​វិទ្យុ​អេស្ប៉ាញ ​បាន​និយាយ​ថា​លោក Koeman ​បាន​ទូរសព្ទ​ទៅ​កីឡាករ Suarez ​ដោយ​ផ្ទាល់​តែ​ម្ដង ដើម្បី​ប្រាប់​ពី​ដំណឹង​ខាង​លើ​នេះ។ លោក​មិន​មាន​បំណង​ប្រើប្រាស់​រូបគេ​ឡើយ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ ដូច្នេះ​អតីត​កីឡាករ Liverpool ​រូប​នេះ​អាច​ដើរ​ចេញ​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​លេង​បាន។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​លោក Koeman ​បែរ​ជា​រាប់​ឈ្មោះ Coutinho ​ដើម្បី​ប្រើប្រាស់​នៅ​រដូវ​កាល​ក្រោយ​ទៅ​វិញ។

​ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​ខាង​លើ​នេះ ​បាន​បញ្ជាក់​ថា​ខ្លួន​ក៏​ចង់​បន្ដ​លេង​នៅ​ក្រុម Barcelona ​ទៀត​ដែរ ប៉ុន្តែ​បើ​លោក Koeman ​មិន​ត្រូវ​ការ​ទៅ​ហើយ ​នោះ​មាន​តែ​រក​ក្លឹប​ថ្មី​ប៉ុណ្ណោះ។ Ajax ​ជា​ក្រុម​មួយ​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទៅ​លេង​នៅ​រដូវ​កាល​ក្រោយ៕

Next Post

Coutinho អាចមានវាសនាមក Barcelona វិញក្រោយ ជួយ Bayern Munich ឈ្នះពាន

Philippe Coutinho គ្រោង​នឹង​ត្រឡប់​ជា​កីឡាករ​ជម្រើស​ដំបូង​វិញ​នៅ​ Barcelona ក្រោយ​មាន​ការ​ពិភាក្សា​គ្នា​ជា​មួយ​អ្នក​ចាត់​ការ​ថ្មី Ronald Koeman។