កាន់តែក្តៅសំរាប់ Messi រឿងចេញ ពី Barcelona ក្លិប3កំពុងរងចាំ

admin

​ដំណឹង​នៃ​ការ​ចាកចេញ​របស់​កីឡាករ Lionel Messi ​នៅ​តែ​កើត​មាន​ជា​និច្ច ​បើ​ទោះ​ជា​ក្លឹប​បាន​បណ្ដេញ​លោក Setien ​ចេញ​ពី​តំណែង​ហើយ​ក៏​ដោយ។​បច្ចុប្បន្ន​នេះ​ក្រុម​ថ្នាក់​ដឹក​នាំ Barcelona ​កំពុង​តែ​ចរចា​ជាមួយ​ប្រធាន​ក្រុម​ខាង​លើ​នេះ ដើម្បី​អាច​បន្ដ​កុងត្រា​ដល់​រូបគេ​បាន​ទៀត។ ​ដោយ​ឡែក​លោក Koeman ​វិញ​ដែល​ជា​អ្នក​ចាត់ការ​ទើប​ចូល​កាន់​តំណែង​ក៏​រំពឹង​ថា​នឹង​អាច​ចរចា​ជាមួយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ដើម្បី​អាច​ជួយ​ក្រុម​ទៀត​ផង​ដែរ ​ប៉ុន្តែ​លោក​មិន​អាច​ធានា​បាន​ថា​១០០​%​នោះ​ទេ ព្រោះ Messi ​ពិត​ជា​ចង់​ចាកចេញ​មែន។​ប្រសិន​បើ​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ចាកចេញ នោះ​មាន​ក្លឹប​៣​ដែល​អាច​នឹង​យក​បាន​គឺ Man City , PSG ​និង Inter Milan ​។ ​ក្លឹប​ទាំង​៣​នេះ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​ប្រាក់​ឈ្នួល ​និង​តម្លៃ​ផ្ដាច់​កុងត្រា​ឱ្យ​ទៅ​ Barcelona ៕

Next Post

Thomas Tuchel : យេីងមានប្រៀបជាងយេីង Bayern Munich

​លោក Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម PSG ​យល់​ឃើញ​ថា​ក្រុម​ Bayern Munich ​មាន​ប្រៀប​ជាង​ក្រុម​ខ្លួន ព្រោះ​មាន​បទ​ពិសោធ​ឈ្នះ​ពាន​រង្វាន់​ធំ​នេះ​ច្រើន​ដង​មក​ហើយ​។ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម PSG ​និង Bayern Munich ​បាន​ឈាន​ចូល​មក​ដល់​ហើយ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​យប់​នេះ​។ ​វា​ជា​ការ​ប្រកួត​ដែល​ជក់​ចិត្ត​មួយ​សម្រាប់​អ្នក​ទស្សនា​ត្បិត​អី PSG ​ឆ្នាំ​នេះ​ធ្វើ​បាន​ល្អ ​ហើយ Bayern Munich ​វិញ រឹត​តែ​ខ្លាំង​មួយ​កម្រិត​ទៀត ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​។