ក្រុម Inter Milan បានបរាជ័យក្រោមថ្វីជើងក្រុម Sevilla ៣-២ របូតពានរង្វាន់ UEFA Europa League ពីដៃទៅហើយ។បរាជ័យនេះដែរ បានធ្វើឱ្យសម្ពាធជាច្រើនបានធា្លក់មកលើលោក Conte ដែលជាអ្នកចាត់ការក្រុម។ ប្រភពនៅអ៊ីតាលី ក៏បានបង្ហើបដែរថាអតីតអ្នកចាត់ការក្រុម Chelsea រូបនេះ ទំនងជាត្រូវដកចេញនៅសប្ដាហ៍ក្រោយនេះហើយ ព្រោះថាលោកក៏ធ្លាប់មានបញ្ហាជាមួយថ្នាក់លើក្រុម Inter Milan ផងដែរ។ជាមួយដំណឹងថានឹងដកចេញនេះដែរ ក៏មានប្រភពមួយចំនួនជឿជាក់ថាលោក Massimiliano Allegri អតីតអ្នកចាត់ការក្រុម Juventus នឹងឡើងមកកាន់តំណែងបន្ដផងដែរ។ លោក Allegri មិនទាន់កាន់ការងារអ្វីនោះទេ បន្ទាប់ពីចាកចេញពីក្រុម Juventus មក៕
កាន់តែក្តៅសំរាប់ Messi រឿងចេញ ពី Barcelona ក្លិប3កំពុងរងចាំ
Sun Aug 23 , 2020
ដំណឹងនៃការចាកចេញរបស់កីឡាករ Lionel Messi នៅតែកើតមានជានិច្ច បើទោះជាក្លឹបបានបណ្ដេញលោក Setien ចេញពីតំណែងហើយក៏ដោយ។
