ក្លិបអង់គ្លេសទេីបឡេីងមក EPL ចង់ទិញ Pique ​ពីរ Barcelona

admin

​ក្លឹប Fulham ​ចង់​បានខ្សែ​ការពារ Gerard Pique ​មក​រួម​ក្រុម​នៅ​រដូវ​កាល​ក្រោយ​នេះ ​បន្ទាប់​ពី​មាន​ដំណឹង​ថា​រូបគេ​ស្ថិត​ក្នុង​កីឡាករ​ដែល​ត្រូវ​លក់​ចេញ។​ក្រោយ​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Bayern Munich ​ដល់​ទៅ ៨-២ ​នោះ ​សាមី​ខ្លួន Pique ​បាន​ចេញ​មុខ​ដោយ​ផ្ទាល់​រិះគន់​ការ​ដឹក​នាំ​របស់​ថ្នាក់​ដឹក​នាំ​ក្លឹប។ ​ដោយ​រូបគេ​បញ្ជាក់​ថា​នឹង​ចាកចេញ​ភ្លាម​ប្រសិន​បើ​ជា​ជម្រើស​ល្អ​បំផុត​មួយ​សម្រាប់​ឱ្យ Barcelona ​ខ្លាំង​ឡើង​វិញ។ ខណៈ​ដែល​ពេល​បច្ចុប្បន្ន​នេះ មាន​ក្លឹប​មួយ​ចំនួន​បាន​ដាក់​សំណើរ​មក​ហើយ។

Fulham ​​ជា​ក្រុម​មួយ​ដែល​ចង់​បាន​រូបគេ។ ​ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​ជោគជ័យ​លើ​ការ​ផ្ទេរ​មួយ​នេះ ព្រោះ​ខ្សែ​ការពារ​វ័យ​៣៣​ឆ្នាំ​នេះ​ធ្លាប់​លេង​នៅ​អង់គ្លេស​ម្ដង​មក​ហើយ ​និង​សាមី​ខ្លួន​ក៏​ចង់​ត្រលប់​មក​លេង​នៅ​លីគ​នេះ​វិញ​ដែរ ​មុន​ពេល​ចូល​និវត្តន៍៕

Next Post

ឈ្នះ Lyon 3​ ទល់ នឹង 0 បានធ្វេីអោយ Bayern Munich លេងនៅ UCL 10ប្រកួតមិនដែរចាញ់

ក្រុម Bayern Munich បានយកឈ្នះលើក្រុម Lyon ក្នុងលទ្ធផល ៣-០ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League បានហើយ។