គ្រូថ្មី Juventus ចង់បាន Alvaro Morata មករួមក្រុមម្តងទៀត

admin

លោក Andrea Pirlo ចង់​នាំ​យក​ Alvaro Morata មក​កាន់ Juventus វិញ ដើម្បី​ជំនួស​កន្លែង​​ខ្សែ​ប្រយុទ្ធ Gonzalo Higuain។

តាម​រយៈ​ការ​តែងតាំង​ឲ្យ​ធ្វើ​ជា​អ្នក​ចាត់​ការ​របស់ Juventus កាល​ពី​សប្ដាហ៍​មុន Pirlo មាន​គោលដៅ​រួចរាល់​ពី​អ្វី​ដែល​លោក​ចង់​បាន​ដើម្បី​​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​​អាជីព​ជា​អ្នក​ចាត់​ការ​ឈុត​ធំ​ជា​លើក​ដំបូង។

ខណៈ Cristiano Ronaldo និង Paulo Dybala បាន​រះ​លេចធ្លោ​នៅ Juventus អំឡុង​ពេល​​ក្រោម​ការ​ដឹកនាំ​របស់​លោក Maurizio Sarri នៅ​កីឡដ្ឋាន Allianz Stadium លោក Pirlo ចង់​បន្ថែម​​ខ្សែ​ប្រយុទ្ធ​មាន​បទពិសោធន៍​ ហើយ​មើល​ឃើញ Morata ជា​ជម្រើស​ល្អ។

Pirlo និង Morata ធ្លាប់​លេង​ជាមួយ​គ្នា​នៅ Juventus រដូវ​កាល​២០១៤-១៥ ដែល​ពេល​នោះ​ពួក​គេ​ជួយ​ក្រុម​បាន​ត្រឹម​រង​ជើងឯក Champions League ក្រោយ​ចាញ់ Barcelona៕


Next Post

Odriozola ជាកីឡាករលេងបានតែ 10ប្រកួតតែឈ្នះពានដល់ទៅ 4 ក្នុង 2ប្រទេស

កីឡាករ Real Madrid ដែល​កំពុង​លេង​នៅ Bayern Munich ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ បាន​ឈ្នះ​ពាន​ទាំង​លីគ​កំពូល​អាល្លឺម៉ង់ និង​លីគ​កំពូល​អេស្ប៉ាញ ហើយ​បាន​ឈ្នះ DFB Pokal (FA Cup អាល្លឺម៉ង់) និង​ពាន​ Super Cup អេស្ប៉ាញ។