Manchester City បង្ហាញមុខខ្សែរកាពារចំណូលថ្មី តម្លៃ 40លានផោន

admin

ខ្សែ​ការពារ Nathan Ake បាន​ក្លាយ​ជា​កីឡាករ​ផ្លូវការ​របស់ Manchester City ហើយ បន្ទាប់​ពី​ក្លឹប​ព្រមព្រៀង​ជាមួយ Bournemouth ក្នុង​តម្លៃ​ផ្ទេរ​៤០​លាន​ផោន។

Bournemouth ត្រូវ​បាន​កាត់​ចេញ​ពី Premier League ក្នុង​រដូវ​កាល​២០១៩-២០ ហើយ​ការ​មក​ដល់ City របស់ Ake សញ្ជាតិ​ហុល្លង់​វ័យ​២៥​ជា​ការ​សាង​អនាគត​ថ្មី​មួយ​ទៀត​នៅ​លីគ​កំពូល​អង់គ្លសេ។

គេ​សង្កេត​ឃើញ​ថា City ពេញ​ចិត្ត​ក្នុង​ការ​ចំណាយ​​ប្រាក់​ខ្លាំង​មែនទែន ក្នុង​ការ​នាំ​យក​ខ្សែ​ការពារ​​ឡើង​ជើង​មក​កាន់​ក្រុម​។ ហើយ​​​ការ​នាំ​ចូល Ake ចុង​ក្រោយ​នេះ​ពួក​​គេ​បាន​ចាយ​អស់​៣៤៥​លាន​ផោន​​សម្រាប់​កីឡាករ​នៅ​តំបន់​ខាង​ក្រោម ចាប់​តាំង​ពី​ការ​មក​ដល់​របស់ Guardiola។

Next Post

Europa League : 8ក្រុមឡេីងទៅវគ្គបន្តសុទ្ធតែគីឡូខ្លាំង

​ការ​ប្រកួត​ពាន​រង្វាន់​ Europa League ​បញ្ចប់​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​យប់មិញ​នេះ​ហើយ ​ដោយ​ពេល​នេះ​ពួកគេ​ស្វែង​រក​បាន​ក្រុម​៨​ដើម្បី​ឡើង​ទៅ​លេង​វគ្គ​បន្ដ ​ប្រកួត​នៅ​ទឹក​ដី​អាល្លឺម៉ង់។