Fulham បានមកលេង Premier League វិញហេីយក្រោយយកឈ្នះ Brentford

admin

ក្លឹប Fulham បាន​យក​ឈ្នះ​ក្លឹប Brentford ​កាល​ពី​យប់​មិញ ២-១ ក្នុង​វគ្គ​ជម្រុះ​ផ្ដាច់ព្រ័ត្រ Championship ធានា​បាន​កន្លែង​ត្រឡប់​មក​កាន់ Premier League វិញ។

សម្រាប់​ការ​ប្រកួត​​ពេញ​៩០​នាទី​ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្មាន​បាន​ឡើយ បន្សល់​ទុក​លទ្ធផល ០-០។ ដោយ​សារ​មិន​ទាន់​រក​ឃើញ​អ្នក​ឈ្នះ​តម្រូវ​ឲ្យ​បន្ថែម​១៥​​នាទី​ពីរ​ដង។ នាទី​១០៥​ កីឡាករ Joe Bryan រក​បាន​គ្រាប់​នាំ​មុខ​ឲ្យ Fulham ហើយ​នៅ​១២​នាទី​បន្ទាប់​គេ​ក៏​បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ជូន​ក្រុម។

ឈាន​ដល់​នាទី​១២០​ទៅ​ហើយ កីឡាករ Henrik Dalsgaard របស់ Brentford រក​បាន​មួយ​គ្រាប់​សង​វិញ ប៉ុន្តែ​អ្វី​ៗ​ហួស​ពេល​ទៅ​ហើយ។ លទ្ធផល ២-១ គ្រប់គ្រាន់​ឲ្យ Fulham អាច​វិល​មក​កាន់​លីគ​កំពូល​អង់គ្លេស​វិញ ជាមួយ Leeds United និង West Brom៕ ​

Next Post

Manchester City បង្ហាញមុខខ្សែរកាពារចំណូលថ្មី តម្លៃ 40លានផោន

ខ្សែ​ការពារ Nathan Ake បាន​ក្លាយ​ជា​កីឡាករ​ផ្លូវការ​របស់ Manchester City ហើយ បន្ទាប់​ពី​ក្លឹប​ព្រមព្រៀង​ជាមួយ Bournemouth ក្នុង​តម្លៃ​ផ្ទេរ​៤០​លាន​ផោន។