Man utd សំរេចចិត្តលក់ Alexis Sanchez ហេីយ ក្នុងនោះ Inter Milan ជាក្រុមដែរដាក់សំណេីរមុនគេ

admin

​ក្រុម Inter Milan ​បាន​សម្រេច​ទិញ​យក​ខ្សែ​ប្រយុទ្ធ Alexis Sanchez ​ពី​ក្រុម Manchester United ​ដាច់​ហើយ ​ក្នុង​តម្លៃ​ខ្លួន​១៣,៥​លាន​ផោន ​ក្រោយ​ពី​ខ្ចី​ជើង​១​រដូវ​កាល​កន្លង​មក​នេះ។​ប្រភព​នៅ​អ៊ីតាលី​បាន​អះអាង​ថា​ថ្នាក់​ដឹក​នាំ​ក្រុម Inter Milan ​បាន​ចរចា​សម្រេច​ទិញ​យក Sanchez ​មក​រួម​ក្រុម​ហើយ។ ​ការ​ចរចា​នោះ​ចេញ​លទ្ធផល​មក​ថា ​ក្រុម Inter Milan ​នឹង​ផ្ដល់​តម្លៃ​ខ្លួន​កីឡាករ​ឈីលី​នេះ​១៣,៥​លាន​ផោន ដើម្បី​កាត់​កុងត្រា​ដែល​នៅ​សល់​ជាមួយ​ក្រុម​បិសាច​ក្រហម។ ​ការ​មក​លេង​នៅ​អ៊ីតាលី​នេះ​ដែរ ​អតីត​កីឡាករ Barcelona ​រូប​នេះ ​នឹង​ទទួល​បាន​តម្លៃ​ពលកម្ម​មិន​ដល់ ​៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​នោះ​ទេ។ តែ​ការ​ផ្ដល់​ឱកាស​បាន​លេង​ជាប់ ​គឺ​ជា​អ្វី​ដែល​រូបគេ​ចង់​បាន។Sanchez ​តាំង​ពី​ផ្លាស់​មក​លេង​នៅ Old Trafford ​មក រូបគេ​លេង​មិន​បាន​ល្អ​នោះ​ទេ។ រហូត​ដល់​ក្រុម​របស់​លោក Ole ​បាន​សម្រេច​ឱ្យ​គេ​ខ្ចី​ជើង​ថែម​ទៀត​។ ​ការ​ទៅ​លេង​នៅ Inter Milan ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​កន្លង​ទៅ រូបគេ​ធ្វើ​បាន​ល្អ​មែនទែន ​ទើប​បាន​ជា​ក្រុម​យក្ស​នៅ​អ៊ីតាលី​នេះ​ចង់​ទិញ​យក​ដាច់​តែ​ម្ដង៕

Next Post

Neymar : ខ្ញុំបានលេងដល់ចំនុចកំពូល ហេីយតាំងពីចេញ ពី Barcelona

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​អះអាង​ថា​ពេល​នេះ ​ខ្លួន​កំពុង​ឡើង​ជើង​ពេញ​សមត្ថភាព​ល្អ​ណាស់ ​ចាប់​តាំង​ពី​បាន​ផ្លាស់​មក​លេង​នៅ​ក្រុម PSG ​៣​ឆ្នាំ​មក​នេះ​។