កាន់តែកៀកមែនទែន ហេីយ សំរាប់ការផ្ទេរ Sancho មក Man utd

admin

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​បម្រើ Sancho ​រួច​រាល់​ទៅ​ហើយ​ក្នុង​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ។

​ជាមួយ​គ្នា​នឹង​ការ​និយាយ​ត្រូវ​គ្នា​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​នេះ​ដែរ ​ក្រុម Man Utd ​ក៏​ត្រូវ​ចរចា​តម្លៃ​ខ្លួន​ជាមួយ​ក្រុម Dortmund ​ទៀត​ដែរ។ ដោយ​ប្រភព​នៅ​អង់គ្លេស ​បញ្ជាក់​ថា​តម្លៃ​ផ្ដាច់​កុងត្រា​កីឡាករ​វ័យ​ក្មេង​របស់​អង់គ្លេស​រូប​នេះ ​អាច​មាន​ដល់​១០៨​លាន​ផោន​ឯ​ណោះ។ ​គេ​សង្ឃឹម​ថា​ការ​ចរចា​ត្រូវ​គ្នា​ជា​ផ្លូវការ​និង​មាន​ឡើង​ត្រឹម​ចុង​សប្ដាហ៍​នេះ ឬ​ដើម​សប្ដាហ៍​ក្រោយ។

​អតីត​កីឡាករ Man City ​ខាង​លើ​នេះ ​មាន​ទម្រង់​លេង​ល្អ​មែនទែន រហូត​ដល់​ក្លឹប​ជា​ច្រើន​ចង់​បាន។ ​ក្រុម​ Man Utd ​ជា​អ្នក​ចេញ​មុខ​ជាង​គេ ​ហើយ​ក៏​រំពឹង​ថា​នឹង​ទិញ​បាន​នៅ​រដូវ​កាល​នេះ​ផង​ដែរ៕

Next Post

Arsenal ចងពង្រឹងប្រពន្ថបំរេី RaKitic គឺជាគោលដៅថ្មី

​ក្រុម​កាំភ្លើង​ធំ Arsenal ​ចាប់​អារម្មណ៍​ទិញ​យក​ខ្សែ​បម្រើ Ivan Rakitic ​ពី​ក្រុម FC Barcelona ​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ក្រោយ​ពី​ឃើញ​ឈ្មោះ​គេ​ក្នុង​បញ្ជី​ត្រូវ​លក់​ចេញ។