Kasper Schmeichle អាចដេីរតាមអតីតវិរបុរស Man utd ក្រោយពេលមានពាក្យចចាមរាមកើតឡេីង

admin

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​ឃើញ​អ្នកចាំទី Kasper Schmeichle ដែល​ជា​កូន​ប្រុស​បង្កើត​របស់​អតីត​វីរបុរស​ជើង​ចាស់​លោក Peter Schmeichel សម្រាប់​តំណែង​អ្នកចាំទី។បច្ចុប្បន្ន Kasper កំពុង​បម្រើ​អាជីព​នៅ​ក្លឹប Leicester City នាម​ជា​អ្នកចាំទី​ដៃ​ទី​មួយ ហើយ​បើ​តាម​សារព័ត៌មាន TheSun បាន​ចុះ​ផ្សាយ លោក Ole Gunnar Solskjaer ហាក់​យល់​ឃើញ​ថា Dean Henderson ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ក្លាយ​ជា​អ្នកចាំទី​ដៃ​ទី​មួយ​នៅ Old Trafford នោះ​ឡើយ ហើយ​បន្ទាប់​ពី David de Gea ដែល​ធ្លាក់​ទម្រង់​លេង​នេះ​ទៅ គឺ​មាន​តែ Kasper ទេ ដែល​មាន​តម្លៃ​ធូរ និង​បទពិសោធន៍​ជោកជាំ​ស្រាប់។រំឭក​ថា អ្នកចាំទី​របស់ Leicester សេសសល់​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ​បន្ថែម​ទៀត ប៉ុន្តែ​ហាងឆេង​ថ្លៃ​ខ្លួន​របស់​គេ​គឺ​ទាប​តែ​ប្រមាណ​ជិត ១០ លាន​អឺរ៉ូ​ប៉ុណ្ណោះ។ អតីតកាល​ឪពុក​បង្កើត​របស់​គេ​ជា​វីរបុរស​មួយ​រូប ដែល​ជា​ចំណែក​ជួយ United ឈ្នះ​ពាន ៣ នៅ​ឆ្នាំ ១៩៩៩ ​ផង​ដែរ៕

Next Post

កាន់តែកៀកមែនទែន ហេីយ សំរាប់ការផ្ទេរ Sancho មក Man utd

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​បម្រើ Sancho ​រួច​រាល់​ទៅ​ហើយ​ក្នុង​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ។