ពិតជាមិនគួរឱ្យជឿមែន ដែលក្រុម Monaco អាចយកឈ្នះលើក្រុម PSG បានក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតពានរង្វាន់លីគកំពូលបារាំង Ligue 1 កាលពីយប់មិញនេះ។
ព័ត៌មានជាតិ
Real Madrid មានបំណងចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ PSG Kylian Mbappe
Harry Kane ព្រមាន Tottenham នូវអ្វីដែល Man City, Chelsea និង Arsenal ចាញ់
Cavani នឹង Suarez រកបានម្នាក់មួយគ្រាប់ជួយអោយអ៊ុយរ៉ាហ្កាយយកឈ្នេះកូឡំុប៊ី
Paris Saint-Germain កំពុងទាក់ទងឪពុករបស់ Lionel Messi នាមជាក្រុមយក្សបាំរាំងក្នុងខែមករានេះ ។
ក្រុម Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានធ្វើការសន្ទនាជាមួយឪពុករបស់ Lionel Messi ខណៈពួកគេព្យាយាមបញ្ចុះបញ្ចូលម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យដើម្បីចុះហត្ថលេខាលើកិច្ចសន្យាមុនជាមួយពួកគេនៅក្នុងខែមករា។
David Beckham កំពុងចាប់អារម្មណ៍ប្រធានក្រុម Real Madrid គឺ Sergio Ramos សម្រាប់ក្រុម Inter Miami ៕
Ramos ស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យា Real Madrid របស់គាត់ហើយកំពុងពិភាក្សាលើកិច្ចព្រមព្រៀងថ្មីមួយប៉ុន្តែ Beckham ចង់ ឲ្យ ប្រធានក្រុមចាកចេញពីក្លិបយក្ស La Liga និងចូលរួមជាមួយគាត់ក្នុងក្របខ័ណ្ឌ Major League Soccer ។
Ansu Fita កំពុងឡេីងកូដផងស្រាប់តែយប់មិញមានបញ្ញារបួសអាចនឹងអវត្តមានច្រេីនខែនៅលេីទីលាន
ក្រុម Barcelona បានបញ្ជាក់ថាខ្សែប្រយុទ្ធ Ansu Fati របស់ខ្លួននឹងអវត្តមានពីទីលានជាច្រើនខែមិនខាន ក្រោយពីរងរបួសខ្លាំងពេលលេងទល់ Real Betis យប់មិញ។
Puma យកបាន Neymar ពី Nike ក្នុង តម្លៃ ខ្លួន 22លានផោនក្នុងមួយឆ្នាំ
ខ្សែបម្រើប្រយុទ្ធ Neymar បានយល់ព្រមចុះកុងត្រាជាមួយក្រុមហ៊ុនផលិតផលកីឡា Puma ដោយទទួលបានទឹកប្រាក់២២លានផោនក្នុងមួយឆ្នាំ។ សម្រាប់ចំនួនទឹកប្រាក់ខាងលើបានធ្វើឲ្យ Neymar ក្លាយជាកីឡាករបាល់ទាត់មានកុងត្រាឧបត្ថម្ភផ្ទាល់ខ្លួនថ្លៃជាងគេ។ កីឡាករវ័យ២៨ឆ្នាំបានបញ្ចប់ការចាប់ដៃគូជាមួយក្រុមហ៊ុន Nike ក្នុងខែនេះ បន្ទាប់ពីក្រុមហ៊ុនរបស់អាមេរិកមួយនេះជួយគាំទ្រគេតាំងពីអាយុ១៣ឆ្នាំ។ ខ្សែប្រយុទ្ធរបស់ក្លឹប PSG នៅសល់កុងត្រារយៈពេល២ឆ្នាំទៀត លើកុងត្រា១១ឆ្នាំជាមួយ Nike ប៉ុន្តែគេបានសម្រេចចិត្តផ្ដាច់កុងត្រា ដើម្បីទៅចូលរួមជាមួយ Puma ដែលហ៊ានឲ្យទឹកប្រាក់ដ៏ភ្ញាក់ផ្អើល។ ចំពោះការទទួលបាន២២លានផោនក្នុងមួយឆ្នាំ បានធ្វើឲ្យកីឡាករសញ្ជាតិប្រេស៊ីលឈរលើ Cristiano Ronaldo ទទួលបាន១៥លានផោនពី Nike និង Messi បាន១៨លានផោនពី Adidas ក្នុងមួយឆ្នាំ។ Puma បានប្រកាសការចុះកុងត្រាយក Neymar កាលពីពាក់កណ្ដាលខែកញ្ញានេះ ជាមួយពាក្យស្លោក “The King is back”៕
Thomas Tuchel : យេីងមានប្រៀបជាងយេីង Bayern Munich
លោក Thomas Tuchel អ្នកចាត់ការក្រុម PSG យល់ឃើញថាក្រុម Bayern Munich មានប្រៀបជាងក្រុមខ្លួន ព្រោះមានបទពិសោធឈ្នះពានរង្វាន់ធំនេះច្រើនដងមកហើយ។ការប្រកួតពានរង្វាន់ UEFA Champions League វគ្គផ្ដាច់ព្រ័ត្ររវាងក្រុម PSG និង Bayern Munich បានឈានចូលមកដល់ហើយនៅម៉ោង២រំលងអាធ្រាត្រយប់នេះ។ វាជាការប្រកួតដែលជក់ចិត្តមួយសម្រាប់អ្នកទស្សនាត្បិតអី PSG ឆ្នាំនេះធ្វើបានល្អ ហើយ Bayern Munich វិញ រឹតតែខ្លាំងមួយកម្រិតទៀត នៅប៉ុន្មានប្រកួតចុងក្រោយនេះ។
Arsenal យក Willian មកដោយគ្មានតម្លៃខ្លួនពី Chelsea
ក្លឹប Arsenal បានធ្វើការប្រកាសជាផ្លូវការ ក្នុងការទិញខ្សែបម្រើ William ពីក្លឹប Chelsea នៅក្នុងថ្ងៃនេះ។