គ្រូបង្វឹកលោក Thomas Tuchel បានធ្វើការកោតសរសើរយ៉ាងពេញទំហឹងទៅលើកីឡាករ N’Golo Kante បន្ទាប់ពីការទទួលជ័យជំនះរបស់ក្រុមតោខៀវ Chelsea ទៅលើហង្សក្រហម Liverpool កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ ជាក់ស្តែងការស៊ុតបញ្ចូលទីនៅក្នុងតង់ទី ១ ដ៏អស្ចារ្យរបស់ Mason Mount គឺគ្រប់គ្រាន់ ក្នុងការឃើញក្រុមម្ចាស់ជើងឯក Premier League មួយនេះ ស្គាល់ពាក្យបរាជ័យមួយផ្សេងទៀតនៅឯទឹកដី Anfield របស់ខ្លួន ។ ហើយជាមួយទម្រង់លេងដ៏ល្អរបស់ក្រុម Chelsea នេះ លោក Tuchel បានសង្កត់ធ្ងន់ថាដោយសារតែមានវត្តមានរបស់ខ្សែបម្រើ Kante ទៅវិញទេ ដែលជាការចូលរួមចំណែកយ៉ាងធំ ក្នុងការយកឈ្នះទៅលើកក្រុមរបស់លោក Jurgen Klopp បាន កាលពីយប់មិញនេះ ។
admin
ក្រៅពីក្រុម PSG គ្រូតា Wenger ព្យាករណ៍ថា Mbappe នឹងផ្ទេរទៅលេងឲ្យក្រុមនេះតែមួយគត់ ក្នុងអាជីពរបស់គេ
អតីតគ្រូបង្វឹកកំពូល លោក Arsene Wenger ជឿជាក់ថាកីឡាករ Kylian Mbappe នឹងអាចឈ្នះ Ballon d’Or យ៉ាងហោចណាស់ម្តងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ហើយគាត់ថែមទាំងបានព្យាករណ៍ទៀតថាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នឹងលេងឲ្យតែក្រុម Real Madrid ឬ Paris Saint-Germain ប៉ុណ្ណោះ ។
គោលដៅធំរបស់ដែរ Manchester United ចង់បានសារមុនចុះថ្លៃហេីយ
កាលពីប៉ុន្មានខែមុន មានរបាយការណ៍ជារឿយៗថាក្រុមបិសាចក្រហម Man Utd ត្រូវការខ្សែការពារចង់ពង្រឹងតំបន់ជួរក្រោម ហើយរំពឹងថានឹងអាចចរចានាំយក Kalidou Koulibaly ដែលកាលនោះ Napoli កំណត់តម្លៃខ្ពស់ដល់ ១០០ លានផោនឯណោះ។
លោក Ole Gunnar Solsjaer អោយ De Gea នឹងសម្រាកមើលកូនដំបូង រយៈពេល១ខែពេញ
អ្នកចាំទី David de Gea កំពុងសម្រាកនិងមើលថែមកូនដំបូងរបស់គេនៅអេស្ប៉ាញ ដោយមិនបានមកជួយក្រុមបិសាចក្រហម Manchester United នោះទេ។
Jugen Klopp ប្រាប់មូលហេតុប្ដូរ Salah ចេញ ក្នុងការប្រកួត Liverpool ចាញ់ Chelsea
អ្នកចាត់ការ Jurgen Klopp បាននិយាយឲ្យដឹងថា លោកសម្រេចចិត្តប្ដូរ Mohamed Salah ចេញនៅវគ្គទីពីរក្នុងការប្រកួតចាញ់ Chelsea ១-០ ដោយសារតែគេមានអារម្មណ៍មិននឹងនរ។
Jose Mourinho ៖ Dele Alli សក្ដិសមទទួលបានចម្រេីស១១នាក់ដំបូងវិញហើយ
លោក Jose Mourinho បានអះអាងថាខ្សែប្រយុទ្ធ Dele Alli បានបង្ហាញសមត្ថភាពគ្រប់គ្រាន់ ថារូបគេអាចជាប់ជម្រើស១១នាក់ដំបូងទៀតទាត់វិញបានហើយ។
កីឡាករ PSG ម្នាក់ វិជ្ជមានកូវីដ១៩ ទំនងមិនអាចជួយក្រុមនៅ UCL ទេ
Moise Kean ខ្សែប្រយុទ្ធរបស់ក្រុម PSG ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ ដូច្នេះត្រូវសម្រាកព្យាបាលសិន មិនអាចជួយក្រុមបាននោះទេ។ ការប្រកាសរបស់ក្រុម PSG ថាខ្សែប្រយុទ្ធវ័យ២១ឆ្នាំខាងលើឆ្លងមេរោគកូវីដ១៩នេះ ធ្វើឡើងបន្ទាប់ពីរូបគេមិនអាចជួយក្រុមលេងទល់ Bordeaux ។ មួយវិញទៀត រូបគេក៏ទំនងជាមិនអាចជួយក្រុមខ្លាំងបារាំងលេងជើងទី២ទល់ក្រុម Barcelona នៅសប្ដាហ៍ក្រោយនេះបានផងដែរ។ ខណៈដែលក្រុម PSG ទាំងមូលក៏បានធ្វើតេស្ដកីឡាករខ្លួនដើម្បីស្វែងរកអ្នកឆ្លងបន្ដទៀតដែរ។
លោក Ole ទំនងមិនឱ្យ Bruno ទៅលេងនៅជម្រើសជាតិទេ
លោក Ole Gunnar Solskjaer ទំនងជានឹងមិនយល់ព្រមឱ្យខ្សែបម្រើ Bruno Fernandes ទៅចូលរួមជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ឡើយនាពេលខាងមុខនេះ។ ដោយបញ្ជាក់បែបនេះធ្វើឡើង ដោយសារតែច្បាស់នៃការរឹតបណ្ដឹងអ្នកធ្វើដំណើរអំឡុងពេលកូវីដ១៩នេះ។ ប្រសិនបើរូបគេទៅក៏ត្រូវធ្វើចត្តាឡីស័ក ហើយត្រលប់មកវិញក៏ត្រូវធ្វើចត្ដាឡីស័កទៀត។ ដូច្នេះហើយជម្រើសល្អបំផុតគឺមានតែមិនបាច់ទៅលេងនៅជម្រើសជាតិព័រទុយហ្គាល់មួយប៉ុណ្ណោះ។យ៉ាងណាមិញ លោក Ole បានបញ្ជាក់នឹងត្រូវនិយាយឱ្យច្បាស់និងពន្យល់ដល់កីឡាករផងដែរ។ សូមបញ្ជាក់ថាក្រុម Man Utd លេង៣ប្រកួតមកនេះ ស្មើទាំង៣ប្រកួតតែម្ដង ដែលធ្វើឱ្យពួកគេបាត់ពិន្ទុជាច្រើន និងស្ទើរតែអស់ឱកាសប្រជែងពានរង្វាន់ជាមួយក្រុម Man City ទៅហើយ។ ខណៈដែលប្រកួតបន្ទាប់របស់ពួកគេនាចុងសប្ដាហ៍នេះ នឹងត្រូវប៉ះជាមួយក្រុម Man City ថែមទៀតនៅក្របខណ្ឌ Premier
លោក Thomas Thucel ល្ហិចល្ហៀងថាចរចាចង់បានកីឡាករសំខាន់របស់ Bayern Munich
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងការចរចាជាមួយភាគីក្លឹប Bayern Munich ជុំវិញការចង់បានខ្សែការពារឆ្នើម Niklas Sule។ ក្លឹបអាល្លឺម៉ង់បន្ទាប់ពីយកបាន Dayot Upamecano ពីក្លឹប RB Leizpig ក៏នាំឲ្យអនាគតកីឡាករមួយចំនួនហាក់មិនប្រាកដប្រជានៅបញ្ចប់រដូវកាលនេះ ជាពិសេសគឺ Sule ផ្ទាល់តែម្តង។ តាមប្រភពពី Abendzeitung ចុះផ្សាយថា ក្លឹបដឹកនាំដោយលោក Thomas Tuchel ចង់ពង្រឹងប្រព័ន្ធការពារ ហើយមើលឃើញថាកីឡាករអាល្លឺម៉ង់គឺពិតជាសក្តិសមបំផុត និងចង់នាំយកនៅទីផ្សារដោះដូររដូវក្តៅខាងមុខ។ បញ្ជាក់ថាបុរសវ័យ ២៥ ឆ្នាំ លេងនៅតំណែងការពារស្លាបស្តាំ មិនសូវបានចូលរួមការប្រកួតឲ្យ Bayern ទេរដូវកាលនេះ ដោយទើបតែជាប់ជម្រើសដំបូង ១២ លើកគត់ ពោលលែងជាចំណែកសំខាន់ដូចមុនហើយ៕ ប្រភព៖ Sportsmole
លោក Sebastian Kehl បានត្រឹមតែសង្ឃឹមថា Haaland ព្រមលេងតទៀត ខណៈក្លឹបធំៗចាប់អារម្មណ៍
លោក Sebastian Kehl គ្រូក្រុមឈុតធំក្លឹប Bourussia Dortmund បាននិយាយកាលពីពេលថ្មីៗនេះថា លោកបានត្រឹមសង្ឃឹម ខ្សែប្រយុទ្ធ Erling Haaland បន្តលេងឲ្យក្លឹបលោកទៀតប៉ុណ្ណោះនៅពេលនេះ។