Aubameyang ទំលាយហេតុផលមិនទៅ Barcelona

admin

Pierre-Emerick Aubameyang បាន​​និយាយ​ថា ​គេ​បាន​ពិចារណា​ចង់​ចាកចេញ​ពី Arsenal នៅ​រដូវ​ក្ដៅ​នេះ ប៉ុន្តែ​​ដោយ​សារ​តែ​លោក Mikel Arteta ជា​គន្លឹះ​សំខាន់​​ទើប​ធ្វើ​ឲ្យ​គេ​សម្រេច​ចិត្ត​បន្ត​នៅ​ជាមួយ​ក្លឹប។

Cavani ជាមនុស្សម្នាក់ទៀតសំរាប់ AT Madrid ក្នុងការយក កាន់ក្លិប

admin

ខ្សែ​ប្រយុទ្ធ Edinson Cavani អាច​នឹង​​​បាន​សហការ​ប្រយុទ្ធ​ជាមួយ​មិត្តរួម​ជាតិ​អ៊ុយរុយហ្គាយ Luis Suarez បន្ទាប់​ពី Atletico Madrid បាន​ដាក់​ការ​ចាប់​អារម្មន៍​ដោយ​ទៅ​ជួប​អ្នក​តំណាង​របស់​គេ។

សាងស្នាដៃធំយ៉ាងណាតែគ្រូមិនពេញចិត្តលក់ចោល Suarez លា Barcelona ទាំងអួលដេីមក

admin

ខ្សែ​ប្រយុទ្ធ Luis Suarez បាន​និយាយ​ទាំង​អារម្មណ៍​អួលអាក់​​ស្ទើរ​ហូរ​ទឹក​ភ្នែក ក្នុង​ថ្ងៃ​ធ្វើ​សន្នីសិទ្ធិកាសែត​ចុងក្រោយ​លា​មិត្តរួម​ក្រុម​និង​ក្រុម Barcelona កាល​ពី​ម្សិលមិញ។ Suarez នឹង​ផ្លាស់​ទៅ​កាន់​ក្លឹប​ប្រជែង​​ក្នុង​លីគ Atletico Madrid ក្នុង​តម្លៃ​ខ្លួន​៦​លាន​អឺរ៉ូ បញ្ចប់​អាជីព​រយៈពេល​៦​ឆ្នាំ​នៅ Barcelona។ នៅ Barca គេ​រក​បាន​១៩៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៨៣​ប្រកួត ក្លាយ​ជា​អ្នក​រក​គ្រាប់​បាន​ច្រើន​ជាង​គេ​ទី​៣​ក្នុង​ប្រវត្តិសាស្រ្ដ​ក្លឹប។ ក្នុង​សន្នីសិទ្ធិកាសែត​ដែល​មាន​ការ​ចូលរួម​ពី​ប្រធាន​ក្លឹប​និង​កីឡាករ​របស់ Barcelona ជា​ច្រើន​នាក់​រួម​ទាំង​ Lionel Messi ផង​នោះ Suarez បាន​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​ក្នុង​ចិត្ត​​និយាយ​ទាំង​អួល​ដើម​ក​សម្រាប់​ការ​ចាកចេញ​របស់​ខ្លួន។

Real Madrid កំពុងសម្លឹង មេីល Cavani ស្របពេលសមីខ្លួនមិនទាន់មានក្លឹបលេង

admin

​Edinson Cavani ​នឹង​យល់​ព្រម​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​ភ្លាម​តែ​ម្ដង ប្រសិន​បើ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ព្រម​ផ្ដល់​តម្លៃ​ពលកម្ម​៧​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​ដល់​រូបគេ ជាមួយ​កុងត្រា​២​ឆ្នាំ​។

Leeds ជាក្រុមទាត់ចូលច្រេីនជាងគេនៅ EPL តែនៅតែរក្សារទំរង់លេងមិនប្តូរ

admin

​ក្រុម Leeds United ​បាន​យក​ឈ្នះ​លើ​ក្រុម Fulham ​ក្នុង​លទ្ធផល ៤-៣ ​នា​ការ​ប្រកួត​សប្ដាហ៍​ទី​២​នៃ​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ​។

Ilkay Gundogan

admin

ខ្សែ​បម្រើ​ក្លឹប​ Manchester City កីឡាករ​ Ilkay Gundogan ត្រូវ​បាន​រក​ឃើញ​ជំងឺ​កូវីដ-១៩​ ក្នុង​ថ្ងៃ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្លឹប​នេះ​ផ្ទាល់​។

Puma យកបាន Neymar ពី Nike ក្នុង តម្លៃ ខ្លួន 22លានផោនក្នុងមួយឆ្នាំ

admin

ខ្សែ​បម្រើ​ប្រយុទ្ធ Neymar បាន​យល់​ព្រម​ចុះ​កុងត្រា​ជាមួយ​​ក្រុមហ៊ុន​ផលិតផល​កីឡា Puma ដោយ​​ទទួល​បាន​​ទឹក​ប្រាក់​២២​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​។ ​សម្រាប់​ចំនួន​ទឹក​ប្រាក់​ខាង​លើ​បាន​ធ្វើ​ឲ្យ​ Neymar ក្លាយ​ជា​កីឡាករ​បាល់ទាត់​​មាន​កុងត្រា​​ឧបត្ថម្ភ​​​​ផ្ទាល់​ខ្លួន​ថ្លៃ​ជាង​គេ។ កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​បញ្ចប់​​ការ​ចាប់​​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន Nike ក្នុង​ខែ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ​ជួយ​គាំទ្រ​គេ​តាំង​ពី​អាយុ​១៣​ឆ្នាំ។ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប PSG នៅ​សល់​កុងត្រា​រយៈពេល​២​ឆ្នាំ​​ទៀត លើ​កុងត្រា​១១​ឆ្នាំ​ជាមួយ Nike ប៉ុន្តែ​គេ​បាន​សម្រេច​ចិត្ត​ផ្ដាច់កុងត្រា​ ដើម្បី​ទៅ​ចូលរួម​ជាមួយ Puma ដែល​ហ៊ាន​ឲ្យ​​​ទឹក​ប្រាក់​ដ៏​ភ្ញាក់ផ្អើល។ ចំពោះ​ការ​ទទួល​បាន​២២​លាន​ផោន​ក្នុង​មួយ​ឆ្នាំ បាន​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​ឈរ​លើ Cristiano Ronaldo ទទួល​បាន​១៥​លាន​ផោន​ពី Nike និង Messi បាន​១៨​លាន​ផោន​ពី Adidas ក្នុងមួយ​ឆ្នាំ។ Puma បាន​ប្រកាស​​ការ​ចុះ​កុងត្រា​យក Neymar កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ​ ជាមួយ​ពាក្យ​ស្លោក “The King is back”៕

Dzeko ចាស់ហេីយនៅមានទីផ្សារ សំរាប់ អតីតកីឡាករ Man city

admin

ក្រុម Juventus ​កាន់​តែ​កៀក​ក្នុង​ការ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ Dzeko ​ពី​ក្រុម Roma ​មក​រួម​ក្រុម​ហើយ ក្នុង​កុងត្រា​រយៈ​ពេល​២​ឆ្នាំ​។ ​ដំបូង​ឡើយ​ក្រុម Juventus ​ចង់​បាន Luis Suarez ​ទេ ​មក​រួម​ក្រុម ​ប៉ុន្តែ​ដោយសារ​ការ​ចរចា​មិន​ទៅ​មុខ ទើប​ពួកគេ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី។ ​Dzeko ​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​ពួកគេ ​ហើយ​ក្រុម Roma ​ក៏​បាន​យល់​ព្រម​លក់​ឱ្យ​ផង​ដែរ។ ​ប្រភព​នៅ​អ៊ីតាលី​បាន​បញ្ជាក់​ថា Juventus ​នឹង​ផ្ដល់​កុងត្រា​២​ឆ្នាំ​ដល់​ខ្សែ​ប្រយុទ្ធ​បូស្នី​រូប​នេះ​។ ​កុងត្រា​២​ឆ្នាំ​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ​កីឡាករ​វ័យ​៣៤​ឆ្នាំ​នេះ ​ទទួល​បាន​តម្លៃ​ពលកម្ម​៩​លាន​ផោន​ក្នុង​១​ឆ្នាំ ​ហើយ​ក្រុម Juventus ​ផ្ដល់​ទៅ​ឱ្យ Roma ​សម្រាប់​តម្លៃ​ផ្ដាច់​កុងត្រា​១៥​លាន​ផោន​ផង​ដែរ៕ប្រភព៖​ GOAL

​តម្លៃ​៤៥​លាន​ផោន​ សំរាប់ Liverpool មិនមែនជា​បញ្ហា Diogo Jota ជាកីឡាករថ្មីរបស់ Liverpool

admin

​ក្រុម​ហង្ស​ក្រហម Liverpool ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ Diogo Jota ​ពី​ក្រុម Wolves ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៤៥​លាន​ផោន ​ជាមួយ​កុងត្រា​ដល់​ទៅ​៥​ឆ្នាំ​។ ​កីឡាករ​វ័យ​២៣​ឆ្នាំ​ខាង​លើ​នេះ ​គឺ​ជា​ផ្នែក​មួយ​ដែល​លោក Klopp ​ទិញ​ចូល ​ដើម្បី​មក​ពង្រឹង​ក្រុម​ឡើង​វិញ ​ការពារ​តំណែង​ជើង​ឯក។ ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ខាង​លើ​នេះ ​ជា​កីឡាករ​ទី​៣​ហើយ​ដែល​ក្រុម Liverpool ​ទិញ​ចូល ​បន្ទាប់​ពី Thiago Alcantara ​ដែល​ទិញ​ពី​ក្រុម Bayern Munich ​មក​ក្នុង​តម្លៃ​ខ្លួន​២៥​លាន​ផោន​។